ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនផែស្ងួត សូ ងួន បដិសេធរឿងគយ ក្ដូវ ណុច

ភ្នំពេញៈ ក្រោយការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Post News ក្រោមចំណងជើងថា (ខ្សឹប) “មេគយប្រចាំនៅផែស្ងួត សូ ងួន សម្ងំស៊ីយ៉ាងត្រជាក់ល្ហឹមហ្មង” ដែលចុះផ្សាយនៅថ្ងៃទី៤ តុលា ២០១៦ ក្រុមហ៊ុន សូ ងួន ក៏បានប្រតិកម្ម ដោយធ្វើលិខិតពីរទំព័រចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ផ្ញើមកកាន់អង្គភាពសារព័ត៌មាន Post New តាមរយៈមេធាវី ទូច ធីរិទ្ធ ដោយសុំឲ្យកែតម្រូវ។

តាមរយៈលិខិតសុំកែតម្រូវនោះ ក្រុមហ៊ុនផែស្ងួត សូ ងួន គ្រុប ដឹកជញ្ជូន និងសេវា អាហរ័ណ នីហរ័ណ សូមជម្រាបមកលោកនាយកគេហទំព័រ Post News សុំឲ្យពិនិត្យ និងកែតម្រូវឡើងវិញនូវខ្លឹមសារដែលបានចុះផ្សាយថ្ងៃទី៤ តុលា ២០១៦ នៅលើគេហទំព័រផ្សព្វផ្សាយ Post News អត្ថបទខ្សឹប ដែលមានចំណងជើងថា “មេគយប្រចាំនៅផែស្ងួត សូ ងួន សម្ងំស៊ីយ៉ាងត្រជាក់ល្ហឹមហ្មង”

យោងតាមលិខិតនោះ ក្រុមហ៊ុនផែស្ងួត សូ ងួន គ្រុប បានស្នើសុំឲ្យកែតម្រូវលើករណី២ចំណុច ៖ ទី១ នៅក្នុងក្រុមហ៊ុនផែស្ងួត សូ ងួន គ្រុប មិនមានមេគយប្រចាំការត្រួតពិនិត្យឈ្មោះ ក្ដូវ ណុច នោះទេ ដោយឈ្មោះមេគយនេះ គាត់ប្រចាំការត្រួតពិនិត្យនៅក្រុមហ៊ុនផែស្ងួតផ្សេងទៀត និងទី២ ក្រុមហ៊ុន ផែស្ងួត សូ ងួន គ្រុប មិនមានការដឹកទំនិញ មិនបានបង់ពន្ធគ្រប់ចំនួន ឬដឹកទំនិញគេចពន្ធនោះទេ៕

so-nguon-dryport

មតិយោបល់