កំពង់ស្ពឺៈ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីពួកគេទាំង ២នាក់បានមកទំនប់បង្ហៀរទឹក១០០ម៉ែត្រ អូរក្រាំងអំបិលហើយនាំគ្នាដើរឆ្លង ប៉ុន្តែត្រូវទឹកអូរបោកធ្លាក់កួចលិចលង់តែម្តង ។
ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦ ត្រងចំណុចទំនប់បង្ហៀរទឹក១០០ម៉ែតអូរក្រាំងអំបិល ស្ថិតក្នុងភូមិអន្លុងគង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ ហ៊ុម រីមសុខុម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះម៉ុន សុជាតា ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៣- ឈ្មោះ ទីន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជាមួយគ្នា បាននាំគ្នាមក លេង ទឹក ទំនប់បង្ហៀទឹក ១០០ម៉ែត្រអូរក្រាំងអំបិល។
ប្រភពបន្តថា មុនពេលកើតហេតុជនរង គ្រោះឈ្មោះ ទីន និងឈ្មោះ ម៉ុន សុជាតា បាននាំគ្នាចុះលេងទឹក និងមានបំណងដើរឆ្លងតាមទំបង្ហៀរពីលិចទៅកើត ប៉ុន្តែដោយសារកំលាំងទឹកហូរខ្លាំងទប់ខ្លួនមិនជាប់បានរអិលធ្លាក់ចូលទឹកបោកកួចលិចបាត់ ភ្លាមៗនោះឈ្មោះហ៊ុ រីមសុខុមបានស្រែកឱ្យគេជួយ ហើយសមត្ថកិច្ចបានជួយអត្តរាគមន៍រកឃើញតែសពជនរងគ្រោះឈ្មោះ ទីន និងជួយស្រង់ប្រគល់ជូនក្រុមគ្រួសារ ។ ដោយឡែក ឈ្មោះ ម៉ុន សុជាតា បានលិច ទឹកមិនទាន់ រកសពឃើញនៅឡើយទេ ។
បច្ចុប្បន្ន កំលាំងសមត្ដកិច្ចកំពុងសហការជាមួយក្រុមគ្រួសារកបន្តទៀត ចំណែកសពដែលរកឃើញបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់