រតនគិរី: ដោយឃើញមានការខ្វះខាតសមិទ្ធផលនៅក្នុងអធិការដ្ឋាននគរបាលស្រុកលំផាត់ដូចជាអណ្តូងទឹកបង្គន់អនាម័យនឹងបន្ទប់ទឹកជាដើម នៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពសមិទ្ធផលដែលកំពុងតែរៀបចំកសាង ក្រោយពីលោក ថេង ចន្ធី បានផ្លាស់ប្តូពីនាយរងការិយាល័យ សណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តរតនគិរីមកកាន់ជាអធិការនគរបាលស្រុកលំផាត់វិញ។
លោកបានរៀបចំកសាងនូវសមិទ្ធផលដែលអធិការចាស់មិនមានការអភិវឌ្ឍន៍នោះឥឡូវនេះលោកបានអំពាវនាវដល់សម្បុជននានាដើម្បីយកកសាងសមិទ្ធផលដែលខ្វះខាតដូចជាអណ្តូងទឹកបន្ទប់ទឹកបង្គន់អនាម័យព្រមទាំងសមិទ្ធផលផ្សេងទៀតដែលខ្វះខាតនៅក្នុងអធិការស្រុកលំផាត់ហើយនិងខិតខំរៀបចំកន្លែងធ្វើការ ដែលមានកម្លាំងមួយចំនួនឲ្យសំអាតនៅបរិស្ថាន អនាម័យដាំសួនច្បារ ព្រមទាំងធ្វើរបងក្លោងទ្វារឲ្យបានល្អ ស្អាតផងដែរ។
លោកអធិការបានបន្តថា ការរៀបចំស្តារសមិទ្ធផលក្នុងអធិការនេះរួមមាន ១.អណ្តូងទឹកឃួងចំនួន១តំម្លៃ១.៥០០ដុល្លារ, ២.កសាងបន្ទប់ទឹកនឹងបង្គន់អនាម័យទទឹង២,៦០ម៉ែត្របណ្តោយ៤ម៉ែត្រធ្វើអំពីឥដ្ឋប្រកស័ង្កសី ៣.ត បណ្តាញអគ្គិសនីកម្ពុជា ចូលមកប្រើប្រាស់ក្នុងអធិការដ្ឋានទាំងមូល។
សមិទ្ធផលទាំងនេះគឺកើតចេញពីឆន្ទៈជាអ្នកដឹកនាំបើមិនមានឆន្ទៈសមិទ្ធផលមិនអាចកើតឡើងបានឡើយ ព្រោះកន្លែងធ្វើការប្រៀបបីដូចជាតម្លៃនៃការងារផងដែរបើកន្លែងធ្វើការស្អាត មានថាសុខភាព អ្នកដទៃ ក៏គេឲ្យតម្លៃគោរពនៅតួរនាទីរបស់ខ្លួនផងដែរ៕
មតិយោបល់