ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលា៣ និង២០នាទីរសៀល ថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពុនខណ្ខមានជ័យរាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញប្រាប់ឲ្យដឹងថា ផ្ទះនោះជាផ្ទះរបស់មេធាវីម្នាក់មានឈ្មោះ អ៊ុ ប៊ុនធឿន ដែលបានឲ្យជាងឡើងទៅជួសជុលទរទឹកស្រាប់តែពេលនោះក៏បានឃើញបាក់សំយ៉ាបប្លង់សេរមកបណ្តាលឲ្យត្រូវរបួសជើងក្មេងប្រុសម្នាក់ដែលបានដើរនៅជិតកន្លែងនោះ និងសង្កត់លើរម៉ូតូ៣គ្រឿងទៀតដែលបានចតទុកនៅខាងមុខផ្ទះខូចខាតយ៉ាងដំណាំហើយក្មេងរងគ្រោះភ្លាមៗបានបញ្ជូនទៅមន្ទីពេទ្យ។
គួរបញ្ចាក់ផងដែរថា កាសាងសង់ និងចាក់ប្លង់សេសំយ៉ាបផ្ទះខាងលើមិនមានបណ្តុះដែកជាប់នោះទេនេះជារឿងមួយដែលម្ចាស់ផ្ទះគួរតែពិនិត្យមើលពេលដែរសាងសង់ឬធ្វើអ្វីមួយដែលពាក់ពន្ធ័និងកាចាក់តប្លង់សេរផ្ទះ៕
https://youtu.be/QM4dcKIAV8U
មតិយោបល់