ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកស្ទឹងត្រង់

កំពង់ចាមៈ មានករណីរន្ទះបាញ់បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងត្បូង ដែលដិត្ថក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កូប សុក្រី ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះខាងលើកំពុងឈរលើភ្លឺស្រែពេលមេឃកំពង់ភ្លៀងខ្លាំងស្រាប់មានតែរន្ទះបាញ់ ក៏ក្រើកមេឃ រួចហើយក៏បាញ់ចំជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច្ច័យ ជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន និងប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-05_20-47-54photo_2016-10-05_20-48-09photo_2016-10-05_20-48-39

មតិយោបល់