ភ្នំពេញ: ក្រោយពីការបាញ់សន្ធប់ តបតដៃ ជិត២ម៉ោង រវាងសមត្ថកិច្ច និងក្រុមជនល្មើសប្រដាប់កាំភ្លើង AK ជនល្មើសម្នាក់ ត្រូវបានសមត្ថកិច្ច បាញ់សម្លាប់ចោល បន្ទាប់ពីបក្ខពួកជាច្រើននាក់ត្រូវបានចាប់ខ្លួន។
មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានចុះដឹងនាំកម្លាំងបញ្ជាប្រតិបត្តិការបង្រ្កាប និងចាប់ខ្លួនជនល្មើសបានជាបន្តបន្ទាប់ ក្រោយពីក្រុមជនល្មើសជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមន្រ្តីម្នាក់ត្រូវបាញ់សម្លាប់។
ស្ថានការណ៍ជុំវិញកន្លែងហេតុ ម្តុំ Camko City គិតត្រឹមម៉ោង៦ល្ងាចនេះ ហាក់ធូរស្រាល់បន្តិចហើយ បន្ទាប់ពីក្រុមជនល្មើសពាក់ពន្ធ័គ្រឿងញៀនត្រូវបានចាប់គ្រៀក វាយខ្នោះ បញ្ជូនទ្បើងរថយន្តជាបន្តបន្ទាប់។
ប្រជាពលរដ្ឋជាច្រើននាក់បានសាទរ ចំណាត់ការរបស់សមត្ថកិច្ចដែលបង្ក្រាបបានក្រុមជនល្មើស មួយសំបុកពាក់ពន្ធ័គ្រឿងញៀន ប៉ុន្តែពួកគាត់មានការសោកស្តាយជាខ្លាំង ដែលមន្ត្រីអាវុធហត្ថចុះបំពេញភារកិច្ច រហ័សនាម និម្មិត៣៣ ត្រូវក្រុមជនល្មើសបាញ់សម្លាប់ ខណៈដែលហេតុការណ៍ ប៉ះទង្គិចគ្នា នៅម៉ោង៤និង៥នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ នៅតាមកំណត់ផ្លូវ៣៥១ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ក្បែរផ្ទះលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕









មន្ត្រីអាវុធហត្ថ ដែលត្រូវជនល្មើសបាញ់បានស្លាប់
មតិយោបល់