ព្រះសីហនុៈ យោងតាមផេកអគ្គិសនី ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០២ និង០០នាទី រំលងអាធ្រាត្រ មានករណីដាច់ចរន្តអគ្គិសនីពីAuto អូតាសេកទ្វាចរន្តF7 កំពត(GSKompot F7) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិអូតាសេក ឃុំឧកញ៉ាហេង (២)ភូមិស្មាច់ដែង ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មូលហេតុ៖ ដោយសារមានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ខ្លាំង ធ្វើឲ្យបាក់រលំបង្គោលតង់ស្យុងមធ្យម(MV)មួយដើម នៅជិតស្ពានទឹកសាប។
ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែម ពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕
មតិយោបល់