ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ឈឺពោះច្រើនម៉ោង ទើបសម្រាលកូនមុននេះ

ភ្នំពេញៈ ព័ត៌មានផ្លូវការពីលោកអ៉ិន ថៅកែផលិតកម្មមហាហង្សបានអះអាងថា កូនស្រីរបស់លោកទើបនឹងបានសម្រាលកូនស្រី នៅវេលាម៉ោងប្រមាណជា៤ និងជាង២០នាទី(ថ្ងៃ៦ តុលា) មុននេះប៉ុណ្ណោះ បន្ទាប់ពីនាងឈឺពោះតាំងពីល្ងាចថ្ងៃទី៥ តុលា។

នាងកំពុងត្រូវបានក្រុមគ្រូពេទ្យមើលថែ យ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទឹកថ្លា ដោយសុខភាពរបស់នាង និងកូនស្រីដែលជាដំណក់ឈាម របស់លោកប៉ែន ចំរ៉ុង គឺមានសភាពធម្មតានោះទេ។

លោកអ៉ិន និយាយថាកូនស្រីរបស់លោកបានឆ្លងផុតគ្រោះថ្នាក់ដោយជោគជ័យហើយ បើទោះជានាងត្រូវចំណាយពេលឈឺពោះ រហូតដល់ជាងមួយថ្ងៃ ទម្រាំសម្រាលបានកូនស្រី ដែលខំពរពោះ។ លោកថាដាលីស និងកូន ទទួលបានការមើលថែយ៉ាងដិតដល់ នៅក្នុងវេលានេះ ហើយនាងក៏ត្រូវបានបំប៉នសុខភាព ជាច្រើនផងដែរ ដោយសារតែការប្រើកម្លាំង ក្នុងពេលសម្រាលកូន មានសភាពច្រើនម៉ោង។ លោកថាចៅស្រីរបស់លោកមានភាពទ្រលុកទ្រលន់ តែមិនទាន់ត្រូវបានអនុញ្ញាតិឲ្យ ថតពីសំណាក់ក្រុមគ្រូពេទ្យ នៅឡើយទេ ៕

dales-1dales-2dales-3dales-4dales-5dales-6dales-7phin-sodalish-1phin-sodalish-2phin-sodalish-3phin-sodalish-4phin-sodalish-5

មតិយោបល់