បន្ទាយមានជ័យៈ ជួបជាមួយអ្នកយកព័ត៌មានអង្គភាព Post News លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ បំភ្លឺជុំវិញករណីដែលមន្ត្រីប៉ូលិសក្រុងសិរីសោភ័ណ បានវាយធ្វើទារុណកម្មលើជនពិការ រហូតដល់សន្លប់ និងភ្លាត់ឆ្អឹងស្មារ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៧កន្លងទៅថា« ជាករណីមិនពិតនោះទេ»។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា «ចំពោះការចោទប្រកាន់របស់ឈ្មោះ ធុក ណារ៉ុង ដែលជាជនដៃដល់វាយអតីតកូនប្រសាររហូតបែកខ្ទង់ច្រមុះថា ត្រូវប៉ូលិសវាយធ្វើទារុណកម្មសួរចម្លើយនោះ អង្គភាពនៃស្នងការដ្ឋានខេត្តក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែធ្វើការស្រាវជ្រាវលើករណីនេះហើយ»។
សូមស្តាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ដូចខាងក្រោម៖
https://youtu.be/2vSxOtPp0uI
មតិយោបល់