ព័ត៌មានជាតិ

ខ្ទេចរថយន្តកាមរីបាឡែនមួយគ្រឿង ដោយសារដើមអំពិល

ភ្នំពេញ: រថយន្តកាមរីបាឡែនមួយគ្រឿង បានរងការខូចខាតទាំងស្រុង ដោយសារដើមអំពិលដ៏ធំមួយដើមពុកឫសបានដួលរលំសង្កត់លើ ខណ:ដែលភ្លៀងនិងខ្យល់មួយមេធំ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែនមួយគ្រឿង បានចតក្រោមដើមអំពិលធំមួយដើមនោះដោយម្ចាស់ចូលទៅក្នុងហាង សៃហ្គន ក្បែរនោះ បន្ទាប់មកក៏មានភ្លៀងធ្លាក់មួយមេធំ លាយឡំនិងខ្យល់ អស់រយ:ពេលជាច្រើនម៉ោងផងដែរនោះ។ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែដើមអំពិលមួយដើមនោះ បានបាក់សង្កត់លើរថយន្តផ្នែកខាងក្រោយ រងការខូចខាតស្ទើរទាំងស្រុងតែម្តង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ដោយសហការជាមួយផ្នែកជំនាញ ចុះមកអារកាត់ដើមអំពិលនោះចេញ ដើម្បីឲ្យម្ចាស់រថយន្តបានយករថយន្តរបស់ខ្លួនទៅជួសជុល និងបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។

ចំពោះករណីនោះដែរ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមមេត្តាប្រុងប្រយ័ត្នចំពោះ យានយន្តរបស់ខ្លួននៅពេលដែលមានភ្លៀងធ្លាក់ ឬក៏មានខ្យល់កន្ត្រាក់ កុំយកយានយន្តទៅចតក្រោមដើមឈើធំៗ ដែលអាចនឹងរលំបាក់សង្កត់លើនាំឲ្យខូចខាតទ្រព្យសម្បត្តិរបស់ខ្លួនជាដើម៕

photo_2016-10-07_12-05-40

photo_2016-10-07_12-05-28

photo_2016-10-07_12-05-32

photo_2016-10-07_12-05-37

មតិយោបល់