ហាងបឺហ្គឺរ McDonald’s គ្រោងលក់សិទ្ធិធ្វើអាជីវកម្មបន្ត (Franchise) នៅសិង្ហបុរី និងម៉ាឡេស៊ី ក្នុងតម្លៃ ៤០០លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន Reza របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែល Franchise នេះមានរយៈពេល ២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន Reza Food Services ដែលជាម្ចាស់ និងកំពុងដំណើរការ ហាងបឺហ្គឺរ McDonald’s នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត បានផ្ទេរសាច់ប្រាក់ ទៅក្នុងធនាគារ CIMB របស់ម៉ាឡេស៊ី ដើម្បីប្រតិបត្តិការលើការទិញលក់នេះ ប៉ុន្តែព័ត៌មានជាផ្លូវការ មិនទាន់អាចបង្ហាញជាសាធារណៈ ឲ្យបានច្បាស់លាស់នៅឡើយទេ ខណៈខាងធនាគារ CIMB បដិសេធមិនឆ្លើយតបផងដែរ។
យ៉ាងណាមិញ ប្រតិបត្តិការទិញលក់ Franchise នេះ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយបច្ចុប្បន្ន McDonald’s មានហាង ១២០សាខា ក្នុងប្រទេសសិង្ហបុរី និងប្រហែល ២៦០សាខា ក្នុងប្រទេសម៉ាឡេស៊ី។
គួរជម្រាបដែរថា McDonald’s ក៏កំពុងតែពង្រីកប្រតិបត្តិការទូទាំងអាស៊ី ដែលគ្រោងនឹងលក់ Franchise នៅប្រទេសចិន ហុងកុង និងកូរ៉េខាងត្បូងផងដែរ៕

មតិយោបល់