កំពង់ធំៈ នៅវេលាម៉ោង ០៨ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និងចាត់តាំងអនុវត្តគោលការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ការពារ និងអភិរក្សធនធានធម្មជាតិ និង ផ្សព្វផ្សាយយន្តការគ្រប់គ្រងដឹកនាំបញ្ជានិងការអនុវត្តន៍ការងារព័ត៌មានសន្តិសុខ និង ស្រាវជ្រាវបង្ក្រាបបទល្មើស ឆ្នាំ២០១៦។
ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈៀង សុខុម មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង ស្រុកស្នាក់ការ ចូលរួមសរុបចំនួន១៦៣នាក់ ក្នុងនោះមានស្រីចំនួន១៤នាក់ និងបានបញ្ចប់ទៅវិញនៅវេលាម៉ោង ១១ព្រឹកថ្ងៃដដែល ក្រោមបរិយាកាសរីករាយយ៉ាងក្រៃលែង ៕
មតិយោបល់