ព័ត៌មានជាតិ

ក្រុម​ទាហាន​តា​លី​បង់​វាយប្រហារ​កងកម្លាំង​អាមេរិក​នៅ​អាហ្គានីស្ថាន​

​មូលដ្ឋាន​ទ័ព​របស់​អា​មេរិក​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត Afghan ភាគ​ខា​ច​កើត​នៃ​តំបន់ Nangarhar ប្រទេស​អាហ្គានីស្ថាន​ដែល​នៅ​ក្បែរ​នឹង​ព្រំប្រទល់​ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវបាន​វាយប្រហារ​ពី​កម្លាំង​កង​តា​លី​បង់​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​។​

​ការវាយប្រហារ​បែប​ទ្រង់ទ្រាយ​ធំ​នេះ​ត្រូវបាន​គេ​ដឹងថា​ក្រុម​កម្លាំង​ទាហាន​តា​លី​បង់​បាន​ប្រើប្រាស់​កាំភ្លើង​ធំៗ​ទំនើបៗ​រួមជាមួយ​នឹង​គ្រាប់​រ៉ូកែត​ដែល​បាញ់​មក​ភ្ជាប់​ដោយ​គ្រាប់បែកដៃ​ផង​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅក្នុង​ការវាយប្រហារ​លើ​ក​នេះ​គេ​ក៏​សង្កេតឃើញ​ថា​ទាហាន​ធ្វើអត្តឃាត​ប្រហែល​ពី 6 ទៅ 7 នាក់​ដែល​បាន​ចូលរួម​ធ្វើ​ការប្រយុទ្ធ​ជាមួយនឹង​ទាហាន​អាមេរិក​ដែល​ពួកគេ​ពាក់​អាវ​ដែល​ផ្ទុក​ទៅដោយ​គ្រាប់បែក​អត្តឃាត​។​
​មិនទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​ការស្លាប់​និង​របួស​នៃ​ទាហាន​ទាំង​សងខាង​នោះ​ទេ​មក​ត្រឹម​ពេល​នេះ​តែ​កម្លាំង​ទ័ព​បន្ថែម​ជា​ច្រើន​ត្រូវបាន​ដាក់​ឈរជើង​នៅក្នុង​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban5_zps16653eeb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban4_zpsc004f319.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban3_zps23427593.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban7_zpsbe6f6358.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban1_zpsb875680c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban6_zps37854b84.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore181/Taliban2_zps9091f843.jpg

មតិយោបល់