ព័ត៌មានជាតិ

អគ្គស្នងការរងនគរបាលជាតិ ៖ កំណត់ត្រា E-Crime ត្រូវបានជោគជ័យបួនជំនាន់

ភ្នំពេញៈ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាត បានរៀបចំធ្វើបទបង្ហាញស្តីពីប្រព័ន្ធកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ តាមរយៈតារាងទិន្នន័យកំណត់ត្រាដោយដៃ និងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីសំណាក់ប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាលព្រហ្មទណ្ឌ។

នៅក្នុងបទបង្ហាញបានឲ្យដឹងថា ប្រព័ន្ធកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌត្រូវបានកសាងឡើង៤ជំនាន់មកហើយ រួមមាន ៖ ទិន្នន័យជំនាន់ទី១.សាកល្បងប្រើប្រាស់ដំបូងនៅចុងឆ្នាំ២០១០ និងប្រើប្រាស់ពេញលេញនៅឆ្នាំ២០១១។ ទិន្នន័យទី២.កសាងឆ្នាំ២០១២ និងដាក់ឲ្យប្រើប្រាស់ឆ្នាំ២០១៣ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគម្រោងជំនួយ CCJAP និង NCDD នៃអគ្គនាយកដ្ឋានរដ្ឋបាល ហៅកាត់ គ.ជ.អ.ប ។ ទិន្នន័យជំនាន់ទី៣.កសាងឆ្នាំ២០១៤ និងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ និងទិន្នន័យជំនាន់ទី៤.កសាង និងដាក់ឲ្យប្រើប្រាស់ឆ្នាំ២០១៦។

សារៈសំខាន់របស់ប្រព័ន្ធកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ គឺងាយស្រួលក្នុងការធ្វើការងារបូកសរុបករណីបទល្មើសដែលបានកើតឡើងនៅទូទាំងប្រទែស តាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា E Crime របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សំដៅទទួលបានទិន្នន័យមួយថ្នាក់ជាតិ មានលក្ខណៈជាក់លាក់ជឿជាក់គ្រប់គ្រាន់ និងឯកភាព។ វាយតម្លៃបានត្រឹមត្រូវនូវសភាពការណ៍ និងសកម្មភាពបទេល្មើសដែលកើតឡើង បម្រើឲ្យការងារបង្ការទប់ស្កាត់ និងដឹកនាំបញ្ជាបានទាន់ពេលវេលា។ វិភាគផ្នែកឧក្រិដ្ឋវិទ្យា បម្រើឲ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបយូរអង្វែង។ ធ្វើជាមូលដ្ឋាន បម្រើឲ្យការងារប្រឡងប្រណាំងភូមិ ឃុំ មានសុវត្ថិភាព និងបម្រើឲ្យវិស័យនានាតាមតម្រូវការ៕

photo_2016-10-07_16-24-01

មតិយោបល់