ភ្នំពេញៈ គម្រោងកិច្ចព្រមព្រៀង ដែលនឹងត្រួតពិនិត្យលើការប្រើប្រាស់មូលនិធិ ដែលបានមកពីការផ្ទេរ ឥណទានកាបូនរបស់កម្ពុជាទៅឲ្យក្រុមហ៊ុន Disney នឹងត្រូវចុះហត្ថលេខា ដោយរាជរដ្ឋាភិបាល កម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦ វេលាម៉ោង ៣ រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត នាទីស្តីការក្រសួងបរិស្ថាន ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខានេះ ។ បន្ទាប់ពីចប់ពិធីចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូត និងឯកឧត្តម រដ្ឋមន្រ្តី នឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។
អ្នកសារព័ត៌មាន ដែលមានបំណងចង់ចូលរួមពិធីចុះហត្ថលេខានេះ សូមអញ្ជើញចុះឈ្មោះ ជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬតាមរយៈអ៊ីម៉ែល Chreav@state.gov ឲ្យបានមុនថ្ងៃទី ១០ សីហា វេលាម៉ោង ១០ ព្រឹក។
មតិយោបល់