ព័ត៌មានជាតិ

ក្រសួង​កសិកម្ម​លក់​ឡា​យ​ឡុង​រថយន្ត​ចំនួន​៧៥៧​គ្រឿង​ដែល​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​គ្រប់​ខេត្ត​ក្រុង​

​កំពង់ឆ្នាំង​៖​រថយន្ត​ចំនួន​ចំនួន​៧៥៧​គ្រឿង​ដែល​រដ្ឋបាល​ព្រៃឈើ​គ្រប់​ខេត្ត​ក្រុង​ទូរ​ទាំងប្រ​
​ទេស​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤​ដល់​២០១១ ត្រូវបាន​ក្រសួង​កសិកម្ម​ប្រកាស​លក់​ឡាយឡុង​រួចហើយ​នៅ​ថ្នាក់​ជាតិ ក្នុង​នោះ​រថយន្ត​ចំនួន​១៦​គ្រឿង​នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ត្រូវ​អ្នកដេញថ្លៃ​បាន នាំគ្នា​មក​ដឹកជញ្ជូន​យក​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា​ឆ្នាំ​២០១៤​នេះ​។​

​ ​លោក ថោង វី​រ៉ា​វុឌ្ឍី នាយរង​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹង​
​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​តុលា​នេះ​ថា​៖​យោងតាម ស ជ ណ លេខ​១០៨៥ របស់​ទីស្តីការ​គណៈ​
​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ បាន​ចេញ​ប្រកាស​លេខ ៤២៦ ប្រ ក . ក​
​ស ក ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤ បាន​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ឡាយឡុង រថយន្ត​ចំនួន​៧៥៧​គ្រឿង​ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នៅ​គ្រប់​ខេត្ត​ក្រុង​បង្ក្រាប​និង​ដកហូត​ពី​
​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤ ដល់​២០១១ ជំ​រះ​ចេញ​ពី​បញ្ជី​កត់ត្រា សារពើ​ភណ្ឌ័​របស់​រដ្ឋ ក្រោយ​ពី​តុលាការ​បាន​ប្រកាស​សាលក្រម​រឹបអូស​យក​ជា​សម្បត្តិ​រដ្ឋ​រួច​មក​។​

​ ​ការប្រកាស​ដាក់​អោយ​ដេញថ្លៃ​រថយន្ត​ជា​សាធារណៈ​បាន​ធ្វើ​នៅ​ថ្នាក់​ជាតិ​តាម​និតិ​វិធី​កាលពី​ខែ​មុន ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ដេញថ្លៃ​ចំនួន​៤​នាក់​។​ការដេញថ្លៃ​នោះ​បាន​ទៅ​ឈ្មោះ ម៉ា សុធី ក្នុងតម្លៃ ២៤៨.៩៥០.០០០​រៀល (​ពីរ​រយ​សែ​ប​សិប​ប្រាំបី​លាន​ប្រាំបួន​រយ​ហាសិប​ពាន់​រៀល ) ប៉ុន្តែ​ការ​ដាក់​រថយន្ត​លក់​ដេញថ្លៃ​គឺ​បាន​តែ​រថយន្ត​ចំនួន​៥៤៣​គ្រឿង​តែ​ប៉ុណ្ណោះ ព្រោះ​រថយន្ត​ចំនួន​២១៤​គ្រឿង​ទៀត​ពុក​ផុយរលួយ​ត្រូវ​លក់​អោយ​អេតចាយ​។​
​ ​ដោយឡែក​ក្នុង​ទូរលេខ​ដាក់អោយ​ដេញថ្លៃ​រថយន្ត​ខាងលើ នៅក្នុង​រដ្ឋបាល​ព្រៃឈើ​
​កំពង់ឆ្នាំង​ក៏​មាន​រថយន្ត​ចំនួន​១៦​គ្រឿង​ផង​ដែរ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ អ្នកដេញថ្លៃ​បានៗ​នាំគ្នា​មក​ដឹកជញ្ជូន​យកចេញ​ពី​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​។​

​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ក៏​ដូច​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​និយាយថា​៖​ការដាក់​
​អោយ​ដេញថ្លៃ​លក់​ឡាយឡុង​រថយន្ត​បទល្មើស​ខាងលើ​នេះ ក្រសួង​មាន​ការ​យឺត​
​យ៉ាង​ខ្លាំង​ណាស់ គិត​ទៅ​ចាប់​បាន​តាំងពី​ឆ្នាំ​២០០៤​រហូតដល់​ឆ្នាំ​២០១៤​មាន​រយៈពេល​១១
​ឆ្នាំ​ទើប​មាន​ការដាក់​អោយ​ដេញថ្លៃ​លក់​ឡាយឡុង ធ្វើអោយ​រថយន្ត​ចំនួន​២១៤​គ្រឿង​ពុក​
​ផុយ​ខូចខាត​បង់​ថវិកាជាតិ​យ៉ាងច្រើន​។​

​ទន្ទឹម​នេះ​ដែល​រថយន្ត​ដែល​ចាប់បាន​នៅ​សល់​ពី​ឆ្នាំ​២០១១​មក​ឆ្នាំ​២០១៤​នេះ រក្សាទុក​នៅ​ក្នុង​ស្ថាបន័​រដ្ឋបាល​ព្រៃឈើ មាន​រាប់​រាប់ពាន់​គ្រឿង​ទៀត​នៅ​ទូ​រទាំង​ប្រទេស និង​មាន​រាប់រយ​គ្រឿង​ទៀត​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បើ​ក្រសួង​មិនឆាប់​ធ្វើការ​លក់​ឡាយឡុង​ទៀត​ទេ​នោះ រថយន្ត​រាប់​រយ​គ្រឿង​និង​ពុកផុយ​អស់​ខាតបង់​ថវិកាជាតិ​ទៀតហើយ​៕
2014-10-23_075156
​ ​ ​

មតិយោបល់