ក្រចេះ: ទីតាំងលាក់ទុកឈើមួយកន្លែងនៅក្នុងចំការកៅស៊ូ ស្ថិតនៅចំណុច ភូមិK៣ ឃុំ២ធ្នូ ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង៨និង១០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការដកហូតឈើប្រណីតប្រភេទ កកោះ និងសុក្រំ ចំនួន៦២ដុំ (មិនទាន់វាស់វែង)។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងស្វែងរកម្ចាស់ឈើយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងរៀបចំឯកសារចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់