(ភ្នំពេញ): សហគមន៍បឹងកក់ប្រមាណ១០០នាក់បានតវ៉ាទាមទារដាក់ញតិនៅមុខនៅសភាជាតិដែលដឹកនាំដោយអ្នកស្រី យ៉ោម ភួងបុប្ផា និងអ្នកស្រី ទេព វណ្ណនី ដើម្បីឲ្យជម្រុញនិងដោះស្រាយរឿងដីចំនួន១២ជាងហិតា កាលពីម៉ោង៨:៣០នាទី ថ្ងៃទី៣១ មិនា ២០១៦។
បើតាមខ្លឹមសារញតិនោះបានសរសេរថា សុំកិច្ចអន្តរាគមន៍បញ្ឍប់ជាបន្ទាន់ ដោយគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ តាមកម្មវត្ថុ សំណើសុំកិច្ចអន្តរាគមន៍បញ្ឍប់ជាបន្ទាន់។
យោងតាមខ្លឹមសារបានបញ្ជាក់ថា អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះគឺ រដ្ឋាភិបាលមិនមានឆន្ទះក្នុងការទប់ស្កាត់ការលុបបឹង ហើយមិនតែប៉ុណ្ណោះថែមទាំងបានបិតបាំង និងឃុបឃិតគ្នា ដោយផ្តល់ឨកាសឲ្យក្រុមហ៊ុន ឈ្មួញ និងអ្នកមានអំណាចទិញ និងលក់ដីបឹង ដើម្បីធ្វើអាជីវកម្មផ្សេងៗយ៉ាងគំហុកនាពេលកន្លងមក ក៏ដូចជាពេលថ្មីៗនេះ និងមួយចំណុចទៀត បញ្ហាទាំងអស់នេះ ជាហេតុធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននិងពេលអនាគត់។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋរងគ្រោះបានបាត់បង់ការងារ និងទទួលរងនូវអំពើហិង្សាម្តងហើយម្តងទៀតដោយសារការទាមទារនូវសំណងសមរម្យសម្រាប់ពួកគាត់ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋធ្លាក់ចុះដុនដាបនិងប៉ះពាល់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្នត្រូវបានកម្លាំងសណ្តាប់ធ្នាប់ហាមឃាត់មិនអនុញ្ញាតដង្ហែរក្បួនដែលប៉ះពាល់ចរាចរនិងអនុញ្ញាតឲ្យតំណាងចំនួន១០នាក់យកញតិទៅដាក់នៅរដ្ឋសភាជាតិ៕
មតិយោបល់