ព័ត៌មានកីឡា

Borussia Dortmund ​ត្រៀម​បន្ត​កុងត្រា​ដល់ ​Aubameyang ​ខ្លាច​គេ​ទិញ​យក​

ក្លឹបBorussia Dortmund កំពុងតែពិចារណាបន្តកុងត្រានិងតំឡើងប្រាក់ឈ្នួលដល់ខ្សែប្រយុទ្ធ Aubameyang ក្រោយពីមានក្លឹបជាច្រើនកំពុងតែចាប់អារម្មណ៍មកលើរូបគេ។

ក្រៅពីក្លឹប Real Madrid ទៅ បច្ចុប្បន្ននេះមានដំណឹងមកថាក្លឹប២នៅអង់គ្លេសចង់បាន Aubameyang ទៅលេងឱ្យដែរហើយ គឺ Manchester City និង Chelsea ។ ខណ:ដែលការចង់បាននេះត្រូវបានក្លឹប Dortmund បារម្ភជាខ្លាំង ព្រោះខ្លាចក្លឹបអ្នកមានលុយទាំងពីរនេះ អាចទាក់ទាញចិត្តខ្សែប្រយុទ្ធមុតស្រួចរបស់ខ្លួនបាន។ យ៉ាងណាមិញ Man City នៅក្រោមការដឹកនាំរបស់ Pep នោះ គឺកម្រនិងមានកីឡាករណាអាចបដិសេធចូលលេងក្រោមការដឹកនាំរបស់អ្នកចាត់ការរូបនេះខ្លាំងណាស់។

aubameyang11

Aubameyang តាំងពីរដូវកាលមុនមកហើយ រូបគេបានជួយក្លឹបយក្សរបស់អាល្លឺម៉ង់បានច្រើនមែនទែន ខណ:ដែលរដូវកាលនេះរូបគេមានបំណងចង់ក្លាយជា Top Scorers នៅលីគកំពូលអាល្លឺម៉ង់ទៀតផង។ ចំពោះពានរង្វាន់ក្នុងតំបន់អឺរ៉ុបវិញ ខ្សែប្រយុទ្ធរូបនេះរកបាន១០គ្រាប់ឯណោះ ក្នុងការបង្ហាញខ្លួន១២ប្រកួតកន្លងមកឱ្យBorussia Dortmund ៕

មតិយោបល់