រតនគិរីៈ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវកម្លាំងចម្រុះស្រុកលំផាត់ ធ្វើការស្ទាក់ចាប់បានកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចគល់ស្ពានស្រែកពក ស្ថិតនៅភូមិដីឡូត៏ ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី ខណៈដែលកម្លាំងនគរបាលចម្រុះកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះលើដងផ្លូវជាតិលេខ៧៦។
មន្រ្តីនគរបាលបានឲ្យដឹងថា រថយន្តល្មើសម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2x-4974 ដឹកឈើប្រណីតប្រភេទធ្នង់ចំនួន៣៤ដុំ។ ចំណែកអ្នកបើកបរដឹងខ្លួន បើកទាររថយន្តរត់គេចខ្លួនចូលព្រៃបាត់។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នគរបាលស្រុកលំផាត់ បានប្រគល់រថយន្ត និងឈើទាំងនោះ ទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់