ព័ត៌មានជាតិ

នគរបាលខេត្តព្រះសីហនុ បង្រ្កាបគ្រឿងញៀន២​ករណី ឃាត់ខ្លួនមុខសញ្ញា៤នាក់

ព្រះសីហនុៈ រយៈពេល២ថ្ងៃកន្លងមកនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ និងឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់។

មន្រ្តីនគរបាលបានឲ្យដឹងថា ករណីទី១ គឺនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ នៅក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។ ជនសង្ស័យទី ១.ឈ្មោះ ជា តុលា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពិតប្រាកដ។ ទី២. ឈ្មោះ គឹម តារាវិច្ឆ័យ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅក្រុងព្រះសីហនុ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានដកហូតថ្នាំញៀនមេតំហ្វេតាមីនចំនួន៨កញ្ចប់ទម្ងន់០,៥៤ក្រាម ម្សៅថ្នាំញៀនកេតាមីន១កញ្ចប់ទម្ងន់០,៣៨ក្រាម និងម៉ូតូស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង។

ករណីទី២ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងបានឃាត់ខ្លួន មុខសញ្ញាជួញដូរថ្នាំញៀនចំនួន២នាក់ នៅភូមិ៣សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យទី១ឈ្មោះ ហេង លាងអ៊ួង ភេទប្រុស អាយុ៣៤ឆ្នាំ ទី២.ឈ្មោះ ទេព ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានដកហូតថ្នាំញៀនមេតំហ្វេតាមីនចំនួន៧កញ្ចប់ទម្ងន់០,៨១ក្រាម។

ដោយឡែក សង្ស័យ៥នាក់ ត្រូវនគរបាលខេត្តព្រះសីហនុយកមកសាកសួរ ព្រមទាំងធ្វើតេស្តទឹកនោម រកឃើញមានការប្រើប្រាស់ថ្នាំញៀន បន្តាប់មកជនទាំង៥នាក់នោះ ត្រូវលោកស្នងការបានបញ្ជាឲ្យឃាត់ខ្លួនធ្វើការអប់រំ និងធ្វើកិច្ចសន្យា៕

photo_2016-10-10_11-18-03photo_2016-10-10_11-17-52photo_2016-10-10_11-17-54photo_2016-10-10_11-17-56photo_2016-10-10_11-17-58photo_2016-10-10_11-18-01

មតិយោបល់