ព័ត៌មានជាតិ

ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈច្ចេកទេសយានយន្តចល័តជាផ្លូវការ នឹងបើកឱ្យប្រើប្រាស់ ស្អែកនេះ

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យប្រើប្រាស់នូវម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តនៅថ្ងៃទី១១ ខែតុលា ស្អែកនេះ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាទី១ចំការដូង រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យនេះ គឺ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណាយពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

ម៉ាស៊ីននេះនឹងធ្វើការចល័តគ្រប់២៥ខេត្តក្រុង ដើម្បីឱ្យប្រជាពលរដ្ឋយកយានយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានគ្រប់ៗគ្នានៅក្នុងបណ្ដាខេត្តដែលខ្លួនរស់នៅ។ ប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅរាជធានីភ្នំពេញ ដូចពេលមុនៗទៀតឡើយ៕

photo_2016-10-10_14-50-38photo_2016-10-10_14-50-35

មតិយោបល់