គ្រាន់តែឮថាស៊ុត និងក្រដាសអនាម័យអាចកម្ចាត់មុខក្បាលខ្មៅបាន អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ក្នុងចិត្តជាពុំខាន។ ប៉ុន្តែនេះជាការពិត។
ស៊ុតស គឺជាប្រភពវីតាមីន និងសារធាតុរ៉ែ ដែលអាចជួយប្រយុទ្ធនឹងការកើតមុន, ការពារស្បែកពីពពួកបាក់តេរី, កាត់បន្ថយភាពជ្រីវជ្រួញ និងបង្រួមរន្ធញើស។ ចំណែកឯក្រដាសអនាម័យប្រើសម្រាប់បកមុនចេញនៅពេលដែលស៊ុតស្ងួត។
ល្បិចក្នុងការអនុវត្ត
– មុនពេលអនុវត្ត អ្នកត្រូវលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ឌៗ ដើម្បីឲ្យរន្ធញើសបើក។ ជាពិសេសប្រសិនបើអ្នកបានស្ទើមមុខ កាន់តែប្រសើរ។
– គោះយកស៊ុតសមួយគ្រាប់ដក់ក្នុងចាន រួចកូរឲ្យបែកអស់ ទើបប្រើម្រាមដៃអនុវត្តនៅលើច្រមុះ, ថ្ពាល់ និងចង្ការ។
– បន្ទាប់មកអ្នកត្រូវប្រើក្រដាសអនាម័យបិទពីលើ។
– នៅពេលដែលស៊ុតសស្ងួតហើយ សូមអាចបកចេញថ្នមៗ ពេលនោះអ្នកនឹងឃើញមុនតូចៗដោយមកតាម។
– អនុវត្តយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ មិនយូរទេមុនក្បាលខ្មៅនឹងរបូតចេញអស់។
ប្រសិនបើអ្នកចង់ឲ្យស្បែកមុខតឹងណែន ហើយកាន់តែស្រស់ស្អាត សូមប្រើស៊ុតលឿងដែលនៅសល់ធ្វើជាម៉ាសបិទមុខម្តងទៀត។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់