ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យទៅតុលាការ បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង ត្រង់ចំណុចមុខវត្តនន្ទមុនី ផ្លូវមុនីរេត សង្កាត់ស្ទឹងមានជ័យ ពេលដែលផ្លូវកំពុងស្ទះ ខណ:ដែលកម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការបញ្ជូនខ្លួននសង្ស័យ២ទាំងនោះ ទៅកាន់តុលា ។ ក្រោយពីជនសង្ស័យបើកទ្វាររថយន្តរត់ សមត្ថកិច្ចដេញចាប់បានជនសង្ស័យតែម្នាក់ប៉ុណ្ណោះ និងម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ ដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមរំឭកថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២១៧ (ចម្ការដូង) ចំណុចមុខហាងនំប៉័ងបាយ័នស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់កាបូប។

ជនសង្ស័យទី១ ឈ្មោះ នាង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ វ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ១គ្រឿងម៉ាកហុងដា C110 (ប្រើប៊ិច) ពណ៌ខ្មៅ បិតស្កុត ពណ៌ឈាមជ្រូកលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ BE-5866 -ដាវសាំម៉ារ៉ៃ១ដើម -កាបូបលុយ១ -កាតគ្រីម៉ូតូ១សន្លឹក ប្រាក់ចំនួន១០០ដុល្លា និងលុយខ្មែរ៥០០០រៀល ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា គាត់បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧លុះមកដល់ចំណុចកើតហេតុមុខក្រុមហ៊ុនស្រាបៀរកម្ពុជា ក៏ឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបរបស់គាត់បានសម្រេច ក្រោយមកគាត់ក៏ជិះម៉ូតូដេញតាមពីក្រោយ តាមផ្លូវ២១៧ រហូតមកដល់មុខហាងនំប៉័ងបាយ័ន ជនសង្ស័យ២នាក់ បានជិះម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យដួល ហើយជនរងគ្រោះស្រែកប្រាប់ប្រជាពលរដ្ឋថា ចោរឆក់កាបូប រួចប្រជាពលរដ្ឋក៏ឃាត់ខ្លួនជនសង្ស័យទាំង២តែម្តង។ ចំណែកជនសង្ស័យម្នាក់ទៀតក៏ជិះម៉ូតូគេចខ្លួនបាត់៕

photo_2016-10-11_09-55-16

photo_2016-10-11_09-55-04

photo_2016-10-11_09-55-08

photo_2016-10-11_09-55-11

photo_2016-10-11_09-55-13

មតិយោបល់