ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ដាច់ជើង ដោយសារចូលទៅជីកទំពាំងក្នុងព្រៃ ដើម្បីយកមកលក់ចិញ្ចឹមជីវិត រួចដើរជាន់មីនបណ្ដាលឲ្យផ្ទុះ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
ហេតុការណ៍ជាន់មីនរងរបួសធ្ងន់ (ដាច់ជើង) កើតឡើងនៅចំណុចភ្នំទ្រុងមាន់ទ្រុងទា ស្ថិតក្នុងភូមិបុស្បស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយជនរងគ្រោះត្រូវបានដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕






មតិយោបល់