ឧត្តរមានជ័យៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ផ្នែករដ្ឋបាលព្រៃឈើសំរោង សង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល និងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថក្រុងសំរោង ក្រោមការដឹកនាំផ្ទាល់ពីលោក សោ សុភ័គ្គ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបបទល្មើសព្រៃឈើ និងចាប់ឃាត់ឈើគ្រាក់ប្រភេទប្រណិត(ក្រញូង)ចំនួន ៣០២ដុំ ស្មើនឹង ០,៣០៩ម៉ែត្រត្រីគុណ និងម៉ាស៊ីនគោយន្ត ០១គ្រឿង ម៉ាកយាំងដុង ដែលជនមិនស្គាល់អត្តសញ្ញាណបានសន្និធិដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅក្នុងខ្ទមចាំចម្ការមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
ព័ត៌មានជាតិ
មតិយោបល់