ភ្នំពេញៈ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបានដឹកនាំប្រជុំត្រួតពិនិត្យលើការងារប្រឆាំងបទល្មើសគ្រឿងញៀន។ ដោយពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកនាយ នាយរងការិយាល័យជំនាញខេត្ត លោក
អធិការ អធិការរងស្រុក និងក្រុង រួមនិងមន្ត្រីពាក់ពន្ធ័ផងដែរ។
ក្នុងពិធីនេះដែរលោកវរសេនីយ៍ទោ មិន ប៊ុនឈាន នាយការិយាល័យប្រឆាំងបទ
ល្មើសគ្រឿងញៀន បានធ្វើការផ្សព្វផ្សាយអំពីសេចក្តីសម្រេច គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុក ក្រុង និងបានធ្វើបទបង្ហាញអំពីការធ្វើរបាយការណ៍ សប្តាហ៍ ខែ ត្រីមាស ឆមាស ឆ្នាំ និងពន្យល់អំពីរបៀបបញ្ចូលទិន្ន័យករណីនីមួយៗបែបបច្ចេកវិទ្យាទំនើប និងតារាងផ្សេងៗលើការងារប្រៀប សមរភូមិគ្រឿងញៀន ដើម្បីឲ្យការងារទប់ស្កាត់ និងបង្ក្រាបករណីមានប្រសិទ្ធភាពផងដែរ៕
មតិយោបល់