សៀមរាប : ជនសង្ស័យម្នាក់ ត្រូវបាន នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
នគរបាល បានឲ្យដឹងថា ជនសង្ស័យម្នាក់់ ត្រូវបាន ឃាត់ខ្លួន ទៅតាមបណ្តឹងជនរងគ្រោះ ក្នុងករណីលួចទូរស័ព្ទមួយគ្រឿងខណះជនរងគ្រោះកំពុងសាកថ្មនៅកម្មវិធីបុណ្យភូមិ។ ករណីនេះ កើតឡើងនៅយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ នៅចំណុចភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប។
នគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ជា យួន ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិស្ពានជ្រាវ សង្កាត់ សៀមរាប ទៅតុលាការ ករណី លួច យកទូរស័ព្ទម៉ាក APLUS ពណ៌ទឹកប្រាក់ របស់ជនរងគ្រោះឈ្មោះ លយ សំណាង អាយុ១៥ឆ្នាំ ។ ក្រោយពីសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជា បានប្រព្រឹត្តពិតមែន ។ នគរបាលយើងបានធ្វើការដកហូតទូរស័ព្ទ ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់