បារាំង:គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតមធ្យម ៥,២ រ៉ិចទ័រ បានវាយប្រហារទីក្រុង La Rochelle ភាគនិរតីប្រទេសបារាំង ប៉ុន្តែវាជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន ចាប់តាំងពីគ្រោះ រញ្ជួយដីនៅប្រទេសអឺរ៉ុបមួយនេះ កាលពីខែមេសា ឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ ២០១៦។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងប៉ារីស ត្រូវហ្នឹងម៉ោង ៦៖៤៥ព្រឹកម៉ោងសកល។ ទោះបីវាជាកម្រិតមធ្យមក៏ដោយ ក៏វាបានបង្កឲ្យអគារជាច្រើននៅតំបន់ខាងលើនេះ យោលយោគ ប៉ុន្តែគេនៅមិនទាន់ដឹងពីទំហំ នៃការខូតខាត និង មនុស្សណាម្នាក់រងគ្រោះថ្នាក់នៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ នៅប្រទេសបារាំងកម្រកើតមានគ្រោះរញ្ជួយដីណាស់ ហើយ ៥,២ រ៉ិចទ័រនេះជាកម្រិតខ្លាំងបំផុតហើយសម្រាប់ប្រទេសអឺរ៉ុបមួយនេះ។ វាបាននាំឲ្យអ្នកព្យាករណ៍ ព្រួយបារម្ភអំពីការប្រែប្រួលមិនត្រឹមតែអាកាសធាតុនោះទេ គឺស្រទាប់ផែនដីថែមទៀត ក៏កំពុងមានភាពរង្គោះរង្គើខ្លាំងដែរ ដូចជារញ្ជួយដីនៅ ជប៉ុន អាស៊ីខាងត្បូង និង អាមេរិកឡាទីន៕
មតិយោបល់