ព័ត៌មានជាតិ

លោក កែវ រ៉េមី នឹងជួបជាមួយប្រធានមូលនិធិ The Max Planck Foundation ពិភាក្សាលើបញ្ហាជំនួយបច្ចេកទេសនិងបង្រៀនច្បាប់ដល់មន្រ្តី

ភ្នំពេញៈ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នឹងជួបធ្វើសវនាការជាមួយលោក Tilmann J.Roder ប្រធានមូលនិធិ The Max Planck Foundation សម្រាប់សន្តិភាព អន្តរជាតិនិងនិតិរដ្ឋនៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦នេះ។

បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានឱ្យដឹងនៅថ្ងៃនេះថា “ជំនួបនេះធ្វើឡើងបន្ទាប់ពីមានសំណើររបស់លោកបណ្ឌិត Tilmann J.Roder នាឱកាសដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី៨ដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៦នេះ ។ ជំនួបសវនាការនេះទៀតសោតក៏នឹងនិយាយគ្នាអំពីកិច្ចសហប្រតិបត្តិការលើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលផ្នែកច្បាប់ ក៏ដូចជាទំនាក់ទំនងរវាងច្បាប់ជាតិ និងអន្តរជាតិ ដល់មន្រ្តីសិទ្ធមនុស្សកម្ពុជា ដើម្បីធានាថាការកាត់ក្តីដោយត្រឹមត្រូវនិងយុត្តិធម៌”។

សូមបញ្ជាក់ថា មូលនិធិ The Max Planck Foundation សម្រាប់សន្តិភាព អន្តរជាតិនិងនិតិរដ្ឋនៅប្រទេសអាល្លឺម៉ង់នេះ ផ្តល់ជាជំនួយបច្ចេកទេសដល់បណ្តារប្រទេសនានា តាមរយៈកិច្ចពិគ្រោះយោបល់ និងបណ្តុះបណ្តាលផ្នែកច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់អន្តរជាតិ និងទំនាក់ទំនងរវាងច្បាប់ជាតិ និងច្បាប់អន្តរជាតិ នីតិវិធីច្បាប់ និងបទដ្ឋានានាក្នុងការកាត់ក្តីដោយត្រឹមត្រូវ និងពង្រាងលិខិតបទដ្ឋានគតិយុត្តិនិងជំនាញក្នុងការសរសេរផងដែរ៕

photo_2016-10-13_16-51-52

មតិយោបល់