ព័ត៌មានជាតិ

ធុំក្លិនមិនស្រួល ពាក់ព័ន្ធ​នឹងរឿងគម្រោងដេញថ្លៃសាងសង់​ផ្លូលំនៅ​ឃុំ​ថ្ម​ពេជ្រ​ ​

ត្បូងឃ្មុំៈ គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់ និងជួសជុលផ្លូវលំ នៅក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នារវាងអ្នកទទួលម៉ៅការ និងម្ចាស់លទ្ធកម្ម ដែលផ្ទុយពីច្បាប់នៃការដេញថ្លៃ ព្រោះគេមើលឃើញថា ក្រុមអ្នកដេញថ្លៃមានការខ្សឹបខ្សៀវចរចារគ្នា នៅមុខគណៈកម្មការតែម្ដង ខណៈដែលកំពុងដាក់សំណើដេញថ្លៃចូលទៅក្នុងហិប ទាំងម្ចាស់លទ្ធកម្មមិនមានចំណាត់ការសោះ។

ដែលគម្រោងដាក់ដេញថ្លសនៅឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៣ តុលា ២០១៦ ក្នុងតម្លៃខ្ពស់ប្រកៀកប្រកិតគ្នា ជាមួយតម្លៃប៉ាន់ស្មាន គឺជួសជុលផ្លូវដី១ខ្សែប្រវែង២១៣៥ម៉ែត្រ តម្លៃប៉ាន់ស្មាន៦០,៩៦៥,៧៤៩រៀល ត្រូវបានក្រុមហ៊ុន ថេង នីតា ទទួលយកក្នុងតម្លៃ ៥៩,១៣៩,៥០០រៀល គឺក្នុងតម្លៃខ្ពស់ខុសប្រក្រតី ដែលគេសង្ស័យថា មានការឃុបឃិតគ្នា ព្រោះមានការខ្សឹបខ្សៀវគ្នា នៅមុខគណៈកម្មការតែម្ដង។

ដោយឡែកនៅព្រឹកថ្ងៃ១៣ តុលា ដដែល នៅសាលាឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើការដាក់ឲ្យដេញថ្លៃ គម្រោងសាងសង់ និងជួសជុលផ្លូវដីចំនួន២ខ្សែ ដែលត្រូវបានគេមើលឃើញថា មានតម្លាភាពត្រឹមត្រូវអាចទទួលយកបាន ដោយផ្លូវដី១ខ្សែប្រវែង៥០៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ៨០,៣៦៣,៣៨៦រៀល ត្រូវបានក្រុមហ៊ុនឡេង ឃីម ទទួលយកក្នុងតម្លៃ ១៥,៩៩៩,៩៦០រៀល និងផ្លូវក្រាលគ្រួសក្រហម១ខ្សែទៀត តម្លៃប៉ាន់ស្មាន៤៩,០៩៧,៩៤៥រៀល ក្រុមហ៊ុនឡេង ឃីម ទទួលយកក្នុងតម្លៃ ៧,៦៣២,០០០៛ គឺគម្រោងដេញថ្លៃនៅឃុំដូនតីទាំង២ខ្សែមានតម្លៃទាប ព្រោះមិនមានការខ្សឹបខ្សៀវ ឬចរចារគ្នា មុនពេលធ្វើការដេញថ្លៃនោះទេ ដែលវាខុសគ្នាដូចមេឃនិងដី ជាមួយឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ៕

photo_2016-10-13_17-42-47photo_2016-10-13_17-42-44photo_2016-10-13_17-42-46photo_2016-10-13_17-42-47-2

មតិយោបល់