ព័ត៌មានជាតិ

ភ្ញៀវ និងចុងភៅ វាយគ្នាផ្អើលហាងយីហោ ម្សិលមិញ នៅតាខ្មៅ របួសទាំងសងខាង

កណ្តាល: មានការភ្ញាក់ផ្អើលទាំងយប់ ខណ:ដែលភ្ញៀវចូលផឹកស៊ីសប្បាយនៅហាងម្សិលមិញ បានឈ្លោះប្រកែកគ្នាជាមួយចុងភៅរហូតមានការវាយព្រួតវាយគ្នា ឲ្យរបួសធ្ងន់ទាំងសងខាងផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣៥នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងហាងយីហោ ម្សិលមិញ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

បើតាមសមត្ថកិច្ចប៉ុស្តិនគរបាលព្រែកឬស្សី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វុន ដាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០២ឈ្មោះ កែវ សំរាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចុងភៅ អ្នកទាំងពីមានទីលំនៅ ភូមិព្រែកឬស្សី ក្រុងតាខ្មៅ ។ ចំណែកឯជនបង្កមានឈ្មោះ ឡាយ ចម្រើន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ វុន ដាវី បានដើរមកពីទិញបារី ឲ្យឈ្មោះ កែវ សំរាន ជាចុងភៅនៅហាងម្សិលមិញ ត្រូវជាមិត្តភក្ត្រនិងគ្នា ដើរមកដល់ក្នុងហាង ស្របពេលនោះដែរឈ្មោះឡាយ ចម្រើន និងបក្សពួកម្នាក់ទៀត បានសួរទៅឈ្មោះវុន ដាវី ថា ឯងមកពីណា ឯងចូលមកហាងនេះ មានការអី ក៏ស្រាប់តែឈ្មោះ វុន ដាវី បានឆ្លើយថា អញមកពីទិញបារី ឲ្យមិត្តភក្ត្រអញ វាទើសក្បាលអីឯង ហើយឯងចង់មេច ស្រាប់តែឈ្មោះ ឡាយ ចម្រើន និងបក្សពួកម្នាក់ទៀត បានស្ទុះទៅវាយលើ វុន ដាវី ហើយឈ្មោះ កែវ សំរាន ឃើញគេវាយមិត្តភក្ត្រ ក៏ហៅម្ចាស់ហាង និងគ្នាមកព្រួតវាយ ឡាយ ចម្រើន និងបក្សពួក បណ្តាលឲ្យរបួសនិងសន្លប់ទាំងសងខាងតែម្តង។

ភ្លាមៗនោះដែរសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកឬស្សីភ្លាមៗបានមកដល់កន្លែងកើតហេតុ បាននាំជនបង្ក និងជនរងគ្រោះទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តរតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ផងដែរថា នៅហាងម្សិលមិញ សំបូរមានរឿងកាប់ចាក់ និងវាយតប់គ្នាខ្លាំងណាស់ ស្ទើររាល់ថ្ងៃតែម្តង៕

photo_2016-10-13_22-14-53

photo_2016-10-13_22-14-55

photo_2016-10-13_22-14-57

photo_2016-10-13_22-14-59

photo_2016-10-13_22-15-01

photo_2016-10-13_22-15-03

photo_2016-10-13_22-15-05

photo_2016-10-13_22-15-06

photo_2016-10-13_22-15-08

photo_2016-10-13_22-15-10

photo_2016-10-13_22-15-12

photo_2016-10-13_22-15-14

photo_2016-10-13_22-15-15

photo_2016-10-13_22-15-17

photo_2016-10-13_22-15-19

photo_2016-10-13_22-15-21

photo_2016-10-13_22-15-23

photo_2016-10-13_22-15-25

photo_2016-10-13_22-15-27

photo_2016-10-13_22-15-29

មតិយោបល់