ថៃ: នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍របស់នាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ បន្ទាប់ពីការចូលទិវង្គតរបស់សម្ដេចព្រះមហាក្សត្រជីវិតតម្កល់លើត្បូងថៃ លោក បាននិយាយថា « ថ្ងៃទី ១៣ ខែតុលាឆ្នាំនេះ ជាហេតុការណ៍ដែលថាប្រជាជនថៃ មិនចង់ទាំងគិត ឬមិនចង់ឮនោះឡើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Thenation ចេញផ្សាយនៅមុននេះបន្ដិច។
លោក ប្រាយុទ្ធបាននិយាយថា:«ដូចជាការខាតបង់ដ៏មហាវិសាល ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ចំពោះប្រជាជនថៃគ្រប់រូប បន្ទាប់ពីការចូលទិវង្គតរបស់សម្ដេចរាមាទី ៨ នៅថ្ងៃទី ៩ ខែមិថុនាឆ្នាំ ១៩៤៦ »។
គួរបញ្ជាក់ដែរថា លោកបានពោលទៀតថា ២៣ ខែតុលា គឺជាថ្ងៃឈប់សម្រាកជាតិ សម្រាប់ជនជាតិថៃ ក្នុងការចងចាំការចូលទិវង្គតរបស់ ព្រះបាទចុឡាលុងកន ជាទីគោរពបូជា៕
មតិយោបល់