ព័ត៌មានជាតិ

២នាក់ឪពុកកូន​បបួលគ្នាលេងទឹកជ្រៅនៅឆ្នេរសុខា ត្រូវរលកខ្ពស់ៗបោកបណ្តាលឲ្យលង់ឈ្លក់ សំណាងណាស់ជួយទាន់

ព្រះសីហនុ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលបុរស២នាក់ឪពុកកូន ចុះលេងទឹកនៅឆ្នេរសុខា តែត្រូវទឹករលកខ្ពស់ៗបោកគួច បណ្តាលឲ្យលង់ តែសំណាងត្រូវបាននគរបាលដែលប្រចាំការនៅគោលដៅកន្ទុយនាគ ចេញជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឆ្នេរសុខា ជិតកន្ទុយនាគ ក្នុងខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង២នាក់ឪពុកកូននេះ ទី១ឈ្មោះ គង់ ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាឪពុក មុខរបរកម្មករសំណង់ និងកូនប្រុសឈ្មោះ សន វិត ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូន មុខរបរកម្មករសំណង។

ចំណែកមូលហេតុ គឺបណ្តាលមកពីអ្នកទាំងនាំគ្នាលេងទឹកជ្រៅទៅៗគាប់ជួនទឹករលកខ្ពស់ខ្លាំងបណ្តាលឲ្យកូនផុតដៃជើងឈ្លក់ទឹកមុន ឃើញដូចនោះឪពុកប្រឹងជួយធ្វើឲ្យឈ្លក់ទាំង២នាក់តែម្តង តែបានកម្លាំងនគរបាល ដែលប្រចាំការគោលដៅកន្ទុយនាគ បានចេញសង្គ្រោះទាន់ពេលវេលាមិនប៉ះពាល់ដល់អាយុជីវិតឡើយ។

ដូច្នេះហើយ ដោយសារពេលនេះជារដូវស្សា សូមបងប្អូនប្រជាពលរដ្ឋទេសចរណ៍ជាតិ និងអន្តរជាតិ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ពេលចុះលេងទឹកសមុទ្រ ៕

មតិយោបល់