ឧត្តរមានជ័យៈ លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បាននាំថវិកា របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ចូលបុណ្យសព លោកមេបញ្ជាការរង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សរុបចំនួន ៣៧នាក់ បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៥លានរៀល និងថវិកាកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចំនួន៥លានរៀល សរុបចំនួន១០ លានរៀល ជូនដល់គ្រួសារសពលោកវរសេនីយ៍ទោ ឡាយ គឹមឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលគ្រោះថ្នាក់ចរាចរកាល ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ និងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នៅគេហដ្ឋានគ្រួសារសព នៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរង សេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ ៕







មតិយោបល់