កំពង់ស្ពឺៈ បើតាមកម្លាំងអាវុធហត្ថ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានចុះដល់គោលដៅទីតាំងលិចទឹក បានបញ្ជាក់ថា ដោយបញ្ហាទឹកជំនន់ ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៏នូវរថយន្តធំៗ ឆ្លងកាត់មួយរយៈសិន បន្ទាប់ពីស្ថានភាពទឹកហូរកាត់ផ្លូវជាតិត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មកទាល់ពេលនេះ កម្លាំងអាវុធហត្ថ បានដាក់កម្លាំង ការពារសុវត្តិភាព ជូនម្ចាស់រថយន្ត និងហាមរថយន្តធំៗមិនឲ្យឆ្លងកាត់តទៅទៀត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម្យ៉ាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ៕
មតិយោបល់