ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន ថាកូនស្រីភិន សុដាលីស កាន់តែដូចប៉ែន ចំរ៉ុង

ភ្នំពេញៈ ខណៈដែលនាងភិន សុដាលីស ចង់ឲ្យកូនស្រីរបស់ខ្លួនកុំកាត់មុខមាត់ខ្លាំងពេកដូចលោកប៉ែន ចំរ៉ុង ដែលនាងចាត់ទុកថាជាអតីតស្វាមីហេងស៊យរបស់ខ្លួននោះ ប្រភពពីក្រុមគ្រួសាររបស់នាងបានអះអាងថា កូនស្រីរបស់ប៉ែន ចំរ៉ុង កាន់តែប្លែកកាន់តែមានមុខដូចឪពុក។ យ៉ាងណាមិញ មិនមានអ្នកណាម្នាក់ក្នុងគ្រួសារភិន សុដាលីស លើកឡើងពីការមិនពេញចិត្តចំពោះមុខមាត់របស់កូនស្រីនាងនោះទេ។

លោកអ៉ិន និយាយថា«កូនស្រីរបស់ភិន សុដាលីស កាន់តែមានមុខមាត់ដូចលោកប៉ែន ចំរ៉ុង បន្ទាប់ពីទារិការូបនេះប្រែមុខមាត់ជាងមុន បន្ទាប់ពីកើតបានប៉ុន្មានថ្ងៃ»។ លោកថា«ទាំងមាត់ ទាំងថ្ពាល់ និងចង្ការ គឺក្មេងតូចនេះមានទម្រង់ដូចឪពុកទាំងអស់ បើទោះជានាងនៅតូចដែលនៅមានការប្រែប្រួលមុខមាត់បន្តទៀតនៅឡើយ»។ លោកនិយាយថា«បើនិយាយពីមុខមាត់គឺចំរ៉ុងចង់ទាំងអស់ ព្រោះពូជខ្ញុំអត់មានអ្នកណាថ្ពាល់ខួច និងបបូរមាត់ព្រែកទេ ប៉ុន្តែកូនស្រីដាលីសហ្នឹងថានៅប៉ុណ្ណឹងសោះ គឺថ្ពាល់ក៏ខួច ហើយមាត់ក៏ព្រែក អត់មានខុសអីតិចទេ!»។ យ៉ាងណាក៏ដោយ លោកថាខ្លួនស្រឡាញ់ក្មេងស្រីម្នាក់នេះ ដោយបានទាំងអះអាងថាកុំតែបានចៅបន្លប់ទុក កុំអីគឺអផ្សុកនោះផង។ លោកនិយាយថា«ខ្ញុំរាល់ថ្ងៃសប្បាយចិត្តមែនទែន ព្រោះបានចៅមួយគ្រាន់ប្រលែង លូវមុខដូចអ្នកណាលែងសំខាន់ហើយ សំខាន់ចៅនឹងចៅខ្ញុំ ហើយខ្ញុំស្រឡាញ់!»។

លោកអ៉ិន បានថ្លែងដោយមោទនភាពថា «លោកនឹងបំពេញតួនាទីជាជីតាដ៏ល្អចំពោះកូនស្រីរបស់ភិន សុដាលីស បើទោះជាលោកមិនចូលចិត្តលោកប៉ែន ចំរ៉ុង»។ ក្នុងនោះលោកក៏ត្រូវគេឃើញធ្វើជាអ្នករត់ការជូនភិន សុដាលីស និងចៅស្រីទៅពិនិត្យសុខភាពតាមការបង្គាប់បញ្ជារបស់គ្រូពេទ្យ ដើម្បីទៅពិនិត្យមុខរបួសដែលបានវះសម្រាលនោះផង។ លោកនិយាយថា«ខ្លួនកាន់តែអាណិត និងស្រឡាញ់ចំពោះកូនស្រី និងចៅស្រីទ្វេរដង ទើបលោកមិនដែលព្រលែងម្ដាយកូនទាំងពីរឲ្យនៅឯកានោះទេ ដោយតែងតែមើលថែផ្ទាល់ដៃ និងផ្គត់ផ្គង់តម្រូវការមិនឲ្យខ្វះ»។ លោកសរសើរថា« Katherina កូនស្រីរបស់ភិន សុដាលីស មានទឹកមុខស្រស់ស្អាត ដោយសារតែក្មេងតូចនេះ មានថ្ពាល់ខួច និងបបូរមាត់ព្រែកសមនឹងទម្រង់មុខគួរឲ្យក្នាញ់»៕

photo_2016-10-16_23-58-24ប៉ែន ចំរ៉ុងphoto_2016-10-16_23-58-26photo_2016-10-16_23-58-28photo_2016-10-16_23-58-29photo_2016-10-16_23-58-31photo_2016-10-16_23-58-33photo_2016-10-16_23-58-34photo_2016-10-16_23-58-36photo_2016-10-16_23-58-38photo_2016-10-16_23-58-39photo_2016-10-16_23-58-41photo_2016-10-16_23-58-52

មតិយោបល់