ព័ត៌មានជាតិ

ស្ទាវបើកម៉ូតូលឿនពេកទៅបុកស្រ្តីម្នាក់ដួលបោកក្បាលសន្លប់ស្តូក

ភ្នំពេញ: ក្មេងប្រុសស្ទាវម្នាក់បានបើកម៉ូតូស្មាសបោះពួយយ៉ាងលឿនហើយហើយជ្រុលទៅបុក ស្រ្តីវ័យចំណាស់ម្នាក់ដែលកំពុងតែបណ្តើរកងពេញទំហឹង បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចវង្វង់មូលទួលគោក ទន្ទឹមនឹងផ្លូវស្របក្រោមដីស្ពានអាកាស៥មករា(តិចណូ) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីចំណាស់រូបនោះបានបណ្តើរកង់របស់គាត់ពីផ្លូវរថភ្លើងកាត់ទទឹងផ្លូវ២៨៩ បត់ឆ្វេងដៃ មកខាងត្បូងសំដៅទៅផ្លូវក្រោមដី នៃស្ពានអាកាស៥មករា ស្រាប់តែមានម៉ូតូស្មាស់រេវ៉ូបើកបរពីរង្វង់មូលទួលគោក ពីជើងទៅត្បូងបានអក្សឺររថយន្តមួយគ្រឿងមិនចាំម៉ាក ហើយក៏បានជ្រុលទៅបុកស្ត្រីរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់សន្លប់ស្តូកស្តឹងតែម្តង។ ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត។ ចំណែកជនបង្កមានឈ្មោះ កូយ ឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោង ស្នាក់នៅម្តុំផ្ទះជួលទល់មុខប៉ុស្តិ៍លេខ៣ថ្មី បើកបរម៉ូតូ ស្មាស់រ៉េវ៉ូ ពណ៌ខៀវ ស្លាកលេខកំពង់ស្ពឺ 1C8338។

បច្ចុប្បន្នស្ត្រីចំណាស់បណ្តើរកង់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត ហើយជនបង្ករួមទាំងម៉ូតូនិងកង់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ​ទួល​គោក​យកមករក្សាទុក និងរង់ចាំដោះស្រាយនៅពេលក្រោយ៕

photo_2016-10-17_10-58-49

photo_2016-10-17_10-58-46

photo_2016-10-17_10-58-47-2

photo_2016-10-17_10-58-47

photo_2016-10-17_10-58-48

photo_2016-10-17_10-58-49-2

មតិយោបល់