ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៤ចំណុចអ្នកត្រូវដឹងពីស្តេច​ស្នងរាជថៃ​

Maha Vajiralongkorn ជា​អ្នកបន្តវេន​ស្នងរាជ ស្តេចមានជាងគេបំផុតលើពិភពលោក ខណៈដែលប្រទេសនេះ ត្រូវបានហែកហួរដោយរបបនយោបាយ​នោះ​។​

យោងតាមគេហទំព័រ time ដែលចុះផ្សាយនៅពាក់កណ្តាលខែតុលានេះ បាន​ឲ្យដឹងថាស្តេច Maha Vajiralongkorn ជាក្សត្រ​មួយអង្គគត់ដែលត្រូវបានកំណត់​ឲ្យក្លាយជាក្សត្រថ្មី បន្ទាប់ពីព្រះបិតា​របស់ព្រះអង្គ Bhumibol Adulyadej បានសោយទីវង្គត់ ។​
ក្សត្រ​ដែលត្រូវសោយរាជ្សបន្ត Vajiralongkorn​ បានប្រញប់ប្រញាល់ចាកចេញពី​គេហដ្ឋាននៅ​ អាល្លឺម៉ង់ កាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីខាងព្រះបរមរាជវាំងថៃ បានរាយការណ៍ពីការចុះខ្សោយព្រះរាជសុខភាពបិតា​របស់ព្រះអង្គ។​

បន្ទាប់ពីផ្ទុះដំណឹងនៃការ​ចូលទីវង្គត់របស់ ស្តេចមានជាងគេលើលោក Bhumibol Adulyadej នាយករដ្ឋមន្ត្រី​ ចាន់អូចា បានប្រកាសស្តេចសោយរាជ​បន្តថ្មី ។​

លោក ចាន់អូចា បាននិយាយថា «រដ្ឋាភិបាលនឹងជូនដំណឹងដល់ និតិបញ្ញាតិ​រដ្ឋសភា ដែលព្រះមហាក្សត្រ​ បានតែងតាំងលោក(Vajiralongkorn​ ) កាលពីថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​១៩៧២» ។​
ខាងក្រោមនេះជា ៤ចំណុច​ដែលអ្នកត្រូវដឹង​សម្រាប់ស្តេចស្នងរាជថ្មីរបស់ថៃ ៖
១. រាជ្យបល្ល័ង្កព្រះអង្គត្រូវបានពន្យាពេល​
មេដឹកនាំ​របប​យោធាលោក ប្រាយុទ្ធ បាននិយាយថា សម្រាប់ស្តេច​ស្នងរាជ​បន្ត ត្រូវបានពន្យាពេល ដើម្បីកាន់ទុក្ខ​ស្តេចមុ​ន​។​ លោក​ប្រាយុទ្ធ​ បាន​បន្តថា ការសោយទីវង្គត់របស់ស្តេចមុន គឺជា​សោកនាដកម្ម​សម្រាប់ជនជាតិថៃ ។​ «ស្តេច​ Bhumibol Adulyadej ជាក្សត្រដែល​ទទួលបានការគោរព និងស្រឡាញ់ពីប្រជានុរាស្ត្រ​ទាំង​អស់» នេះ​ជាសម្តីមេដឹកនាំរបបយោធាប្រាយុទ្ធ​។​

២. ទាយាទ​តែម្នាក់ប៉ុណ្ណោះ​
ប្រសូត្រ​នៅក្នុងឆ្នាំ​១៩៥២ ក្នុងព្រះបរម​រាជវាំង Dusit នាទីក្រុង​បាងកក ដែលបច្ចុប្បន្នមានព្រះជន្ម ៦៤ព្រះវស្សា និងជាព្រះបុត្រាតែមួយគត់របស់ ស្តេច Bhumibol និងម្ចាស់ក្សត្រី Sirikit ។​ ក្សត្រសោយរាជបន្ត Vajiralongkorn​ បានចំណាយពេលក្នុងជីវិត​ឯកជនសិក្សា​នៅសាលាឯក នៅ អឺរ៉ុប និងអូស្ត្រាលី ដែលជាកន្លែង​បញ្ចប់ការសិក្សាមហាវិទ្យាល័យ ភូមិន្ទយោធា ។ ជំនាញរបស់ក្សត្រសោយរាជបន្តគឺ ជា​អ្នើបើកយន្តហោះ យោធា ។​

៣. ការព្រួយបារម្ភពីរឿង​អាស្រូវ​
ខណៈដែល ក្សត្រសោយរាជបន្ត Vajiralongkorn​ មានរឿង​អាស្រូវ​ជាច្រើនជាប់ខ្លួននោះ ប្រជាជនថៃជាច្រើន បានពេញចិត្តពេញថ្លើម នឹងសំណូមពរ ឲ្យម្ចាស់ក្សត្រីមហាចក្រី សារិនថន ព្រះជន្ម ៦១ព្រះវស្សា ឡើងគ្រងរាជ​បន្ត បើទោះបីជាដឹងយ៉ាងច្បាស់ថា មិនស្ថិតក្នុងខ្សែបន្ទាត់ ទទួលបានជោគជ័យ នៃរបបរាជានិយមថៃ ក៏ដោយនោះ ។​

៤.ការភ័យខ្លាចរបស់ក្រុមប្រឹក្សាយោធា
ប្រភពព័ត៌មានរបស់ Guardian ក្រុមប្រឹក្សាយោធាកំពុងមានការព្រួយបារម្ភ ខណៈដែល ស្តេចត្រូវស្នងរាជបន្ត Vajiralongkorn​ មាន​សម្ព័ន្ធភាពយ៉ាងជិតដិត ជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ហើយ​ជាចំណុចមួយដែលធ្វើឲ្យ ក្រុមប្រឹក្សាយោធាថៃ មានការព្រួយបារម្ភ​ខ្លាច ស្តេចត្រូវស្នងរាជបន្ត Vajiralongkorn​ លើកតំកើង​ អតីតនាយករដ្ឋមន្ត្រីរូបនេះ​ឡើងវិញ៕​
maha-vajiralongkorn

មតិយោបល់