ព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការចាប់ឃាត់ខ្លួនដកហូតបានថ្នាំញៀន១៥កញ្ចប់ ។ ការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចគល់ស្ពានព្រែកត្រែង ឃុំអូរត្រេះស្រុកស្ទឹងហា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើទី១មានឈ្មោះ ថុក រិទ្ធីភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យ២ឈ្មោះ ភិន ផល្លាភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពិតប្រាកដ អ្នកទាំង២នាក់ស្នាក់នៅផ្ទះជួលក្នុងភូមិ១សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនចំនួន១៥កញ្ចប់ ដែលមានទម្ងន់១៦ក្រាម រួមនិងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់