ព័ត៌មានជាតិ

លោកនាយឧត្តមសេនីយ៏ សៅ សុខា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកទៀង ករុណា

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការចូលរួមពីសណាក់ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង ជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីកិច្ចបច្ឆាមរណៈ គោរពវិញ្ញាណក្ខ័ន្ធ សពលោក អនុសេនីយ៍ឯក ទៀង ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន។

បន្ទាប់មក នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាលរំលែកទុក្ខគ្រួសារសពនិងផ្តល់ថវិកាចំនួន ៥ ០០០ ០០០៛ (ប្រាំលានរៀល) ជូនដល់គ្រួសារសពផងដែរ។

សូមរំលឹកផងដែរថាសពលោកទៀង ករុណា ត្រូវដង្ហែយកទៅបូជានៅវត្តនន់មុន្នី ហៅវត្តស្ទឹងមានជ័យ នៅម៉ោង២នឹង៣០នាទីថ្ងៃស្អែកទី២៩មេសាឆ្នាំ២០១៦៕

2904161111 2904161112 2904161113

មតិយោបល់