ព័ត៌មានជាតិ

វ៉ាមិនផុតត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍កិនខ្ទេចម៉ូតូ ម្ចាស់របួសស្រាល

ភ្នំពេញ: យុវជនម្នាក់ ជិះម៉ូតូចេញពីផ្ទះជែងរថយន្តមួយគ្រឿងផុត បានជ្រុលចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យកិនខ្ទេចម៉ូតូ សំណាងម្ចាស់រងរបួសស្រាល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ទល់មុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបាឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនម្នាក់បានជិះម៉ូតូម៉ាក(let’s) ពណ៌ស ស្លាកលេខភ្នំពេញ 1CN-6151 បានចេញពីផ្លូវរោងចក្រ ដោយបានបត់ទៅផ្សារ បានជែងរថយន្តធុនតូចមួយគ្រឿង ហើយក៏ជ្រុលចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍ស្លាកលេខភ្នំពេញ:5A 1429 អូសប្រហែលជា១០ម៉ែត្រ បណ្ដាលឲ្យម៉ូតូខូចខាតទាំងស្រុង សំណាងម្ចាស់របួសស្រាល។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ សយ គឹមសាន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅខាងក្រោយសាលាស្ទឹងមានជ័យ។ ចំណែកម្ចាស់រថយន្តបង្កឈ្មោះ ហង្ស ថា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុមហ៊ុនហ្គោលដេនខនធឺណិន នៅទំនប់កប់ស្រូវ។

បច្ចុប្បន្ន រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង និងអូសយកទៅរក្សារទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលមកដោះស្រាយ៕

//youtu.be/ZFuM2I27p7A

មតិយោបល់