ព័ត៌មានជាតិ

អំពើហិង្សាក្នុងគ្រួសារបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់

រតនគិរីៈ ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

លោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការស្រុកលំផាត់បានប្រាប់ឲ្យដឹងថា ជនដៃដល់ឈ្មោះ រឿន រោង(ត្រូវជាប្តី) អាយុ២៥ឆ្នាំ ជនជាតិទំពូន មុខរបរកសិករ និងប្រពន្ធឈ្មោះ ជូត រី អាយុ២១ឆ្នាំ ជនជាតិទំពូន មានទីលំនៅកន្លែងកើតហេតុខាងលើ។ លោកបន្តថា ជនដៃដល់ប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើប្រពន្ធត្រូវ២ដាវ ត្រូវត្រង់ក្បាលនិងត្រចៀកខាងឆ្វេង។ ភ្លាមៗនោះ នគរបាលមូលដ្ឋានបានជួយអន្តរាគមន៍ដឹកជនរងគ្រោះមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕

ហិង្សាគ្រួសារហិង្សាគ្រួសារហិង្សាគ្រួសារហិង្សាគ្រួសារ

មតិយោបល់