ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រះសីហនុ បានជួលគ្រឿងចក្រ ស្តារស្រះទឹក ជូនពលរដ្ឋ

ព្រះសីហនុ : លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ នេះ បានជួលគ្រឿងចក្រ មក ស្តារស្រះទឹក តាមសំនូមពរ ប្រជាពលរដ្ឋភ្លាមៗតែម្តងនៅភូមិកំពុងស្មាច់តូចឃុំទឹកល្អក់ស្រុកព្រៃនប់។

តាមកាឲ្យដឹងពីលោក សាន់ ប៊ុន ថន ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ស្រះនេះពេលរវាស់ជាក់ស្តែងមានទំហំ១៥ម×៣៥ម ជំរៅជាង៤ម៉ែត្រ។

នៅព្រឹកនេះដែរលោកស្នងការបានផ្តល់ថវិកា ចំនួន ១.០០០.០០០រៀល ថែមទៀត ជូនលោកមេឃុំ ដើម្បីចាត់ចែង ធ្វើរបងការពារ កុំឲ្យសត្វពាហនៈចូល។ សូមបញ្ជាក់ថាស្រះនេះពីមុនមានទំហំត្រឹមតែ៥ម×៣៥មជម្រៅ២ម៉ែត្រប៉ុណ្ណោះ។

ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុមានសេចក្តីរំភើបត្រេកអរជាខ្លាំងដោយលោកស្នងការ ជួន ណារិន្ទ ដែលលោកតែងតែយកចិត្តទុកដាក់ជួយរាល់ការលំបាករបស់ពូកគាត់៕

Water2904161 Water2904162 Water2904163 Water2904164

មតិយោបល់