ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ឆក់ជនបរទេស មិនបានសម្រេចត្រូវបានប្រជាពលរដ្ឋចាប់វាយរួចប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់វាយរួចប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាមេរ៉ា ពីជនបរទេស កំពុងដើរស្ពាយ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងនិងផ្លូវ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលចាប់ខ្លួនបាន ទី១ឈ្មោះ ស្រេង ឆក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្ដុំផ្សារសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជនសង្ស័យទី២ឈ្មោះ យ៉ាន់ រាជ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំតាំងម៉ែង សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ។ចំណែកជនរងគ្រោះមានឈ្មោះ Urban Serge Lucas ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ Switzerland។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរស្ពាយកាមេរ៉ា តាមបណ្ដោយផ្លូវត្រសក់ផ្អែម ខណៈមកដល់ចំណុច កែងនិងផ្លូវ២០០ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ កណ្ដាល 1N-8927 បានធ្វើដំណើរតាមពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាមេរ៉ា ពីជនបរទេសកំពុងស្ពាយដើរ តែមិនបានសម្រេច ដោយជនបរទេសបានកាន់ជាប់ និងដួលរបួសដៃនិងជើងបន្តិចបន្តួច។ បន្ទាប់មកជនរងគ្រោះក៏បានស្រែក ឆោឡោ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងនគរបាលដែលល្បាតក្នុងមូលដ្ឋាន ដេញប្រផាប់ប្រភីង រហូតដល់ចំណុចផ្លូវត្រសក់ផ្អែម កែងនិងផ្លូវលេខ២០៨ ជនសង្ស័យបានដួលម៉ូតូ រួចបងប្អូនប្រជាពលរដ្ឋក៏ជួយចាប់វាយម្នាក់មួយដៃមួយជើង ហើយប្រគល់ជូននគរបាលតែម្ដង។

ក្រោយពេលកើតកម្លាំងនគរបាលបាននាំជនសង្ស័យទាំងមកប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងរាំងដើម្បី សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចោរឆក់ចោរឆក់ចោរឆក់

https://youtu.be/pwipeTQx0Sc

មតិយោបល់