ព័ត៌មានជាតិ

ស្លាប់និងរបួស១៩នាក់ដោយសារក្រឡាប់រថយន្តដឹកដំឡូងមី

ស្វាយរៀងៈ មនុស្សប្រុសស្រី១៩នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតក្រឡាប់ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិតាវាំង ឃុំ-ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីក្រឡាប់រថយន្តបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល១៨នាក់។ សមត្ថកិច្ចបន្តថា កម្មការិនី ដែលស្លាប់ដោយសាររថយន្តសង្កត់មានឈ្មោះ ឌុល សុផល ភេទស្រី អាយុ48 ឆ្នាំ នៅភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក។ អ្នកបើករថយន្តបង្កហេតុមានឈ្មោះ ឈុន ហ៊ន់ ភេទប្រុស អាយុ25ឆ្នាំ នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង បានរត់គេចខ្លួនបាត់។ ចំណែករថយន្តដែលក្រឡាប់ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-1372 ចំណុះ5តោន។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកដំឡូងមីមួយគ្រឿង ដោយដឹកកម្មករ កម្មការិនីប្រុសស្រី១៩នាក់ ធ្វើដំណើរពីត្បូងទៅជើង បន្ទាប់មកស្រាប់តែរថយន្តរេចង្កូតក្រឡាប់ចាក់កម្មករចោលតែម្ដង។ ក្រោយមកប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាលមកអន្តរាគមន៍ ប៉ុន្តែអកុសសដោយស្ត្រីឈ្មោះ ឌី សុផល រងរបួសធ្ងន់ត្រូវរថយន្តសង្កត់ក៏ដាច់ខ្យល់បាត់ទៅ។

បច្ចុប្បន្ន សាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមីក្រឡាប់ឡានដំឡូងមី

មតិយោបល់