ព័ត៌មានជាតិ

Update៖ សាកសពបុរសម្នាក់ដែលប្រទះឃើញដេកស្លាប់នៅដីឡូតិ៍ក្នុងក្រុងសៀមរាបនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ

សៀមរាប: លោកអធិការរងក្រុងសៀមរាបទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅដីឡូតិ៍មួយកន្លែងនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។

សាកសពដែលប្រទះឃើញហើយសមត្ថកិច្ចបានធ្វើការពិនិត្យនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៧ ម៉ោង២និង១០នាទីរសៀលស្ថិតនៅក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ យើងបានស្គាល់អត្តសញ្ញាណហើយ ដែលសពមានឈ្មោះ ប៉ា វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ(ស្នាក់នៅមិនពិតប្រាកដ) ហើយសមត្ថកិច្ច ប្រគល់សពនេះទៅឲ្យឈ្មោះ ប៊ុន ចន្ថា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ដែលត្រូវជាម្តាយរបស់សព។

តាមការរៀបរាប់ពីឈ្មោះ ប៊ុន ចន្ថា ដែលត្រូវជាម្តាយបានឲ្យដឹងថា សពឈ្មោះ ប៉ា វុទ្ធី កាលពីនៅរស់ចូលចិត្តផឹកស្រា មិនហូបអ្វីទេ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់