ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

កំពត: ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបាននគរបាលក្រុងកំពត សហការជាមួយកម្លាំង ការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។

លោក ទូច ឌន នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ ស្មាច់ រ័ត្ន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្នំ៧ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូនិងជនសង្ស័យទី២ឈ្មោះ ប៉ែន បូរីនិរ័ន្ត ហៅប៉ារីស អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លា ចំនួន៧កញ្ចប់ ដែលមានទម្ងន់១,៩០ក្រាម រួមនឹងទូរស័ព្ទចំនួនពីរគ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់