UN: ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា
ជនស៊ីវិលអ៊ីរ៉ាក់ ៩០០ នាក់ បានរត់គេចខ្លួនពីទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ ដើម្បីឆ្លងព្រំដែនចូលទៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកភេវរករ បានចាប់ផ្ដើមកាលពីថ្ងៃចន្ទ ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
បើតាមការបញ្ជាក់ពីជនស៊ីវិល បានឲ្យដឹងថា ពួកគេបានរត់គេចខ្លួនចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ បានចាប់ផ្ដើមការវាយលុករបស់ខ្លួន ដើម្បីរំដោះទីក្រុង Mosul ចេញពីរដ្ឋអ៊ីស្លាមដែលគេហៅថា (IS) ។
តាមរបាយការណ៍ បានអះអាងថា មានពលរដ្ឋ ១,៥ លាននាក់ រួមជាមួយក្រុមអ្នកប្រយុទ្ធរហូតដល់ទៅ ៥.០០០នាក់ កំពុងរស់នៅក្នុងទីក្រុង Mosul ដែលកំពុងកាន់កាប់ដោយពួកភេវរករ។
អង្គការសិទ្ធិមនុស្សក្នុងប្រទេសនេះ បាននិយាយថា អ្វីដែលជាការភ័យខ្លាចបំផុត ពួកសកម្មប្រយុទ្ធនឹងប្រើជនស៊ីវិលទាំងនោះជាខែល ដើម្បីប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ាក់ ដែលកំពុងវាយដណ្ដើមយកទីក្រុង Mosul មកកាន់កាប់វិញ៕
មតិយោបល់