ព័ត៌មានជាតិ

សម្តេចតេជោ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តប៉ៃលិន

ប៉ៃលិនៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំង ខេត្តប៉ៃលិន។

នៅក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារំព្ញកខួបលើកទី២០នៃសមាហរណកម្ម កម្លាំងកម្ពុជាប្រជាធិបតេយ្យនៅទូទាំងប្រទេស (២២ តុលា ១៩៩៦-២២ តុលា ២០១៦)។ ដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើឲ្យកម្ពុជាទាំងមូលមានសុខសន្តិភាព និងរីក ចម្រើនមកទល់សព្វថ្ងៃ៕

photo_2016-10-19_19-38-37photo_2016-10-19_19-38-39photo_2016-10-19_19-38-41photo_2016-10-19_19-38-43photo_2016-10-19_19-38-45photo_2016-10-19_19-38-46photo_2016-10-19_19-38-48photo_2016-10-19_19-38-50photo_2016-10-19_19-38-52photo_2016-10-19_19-38-54photo_2016-10-19_19-38-55photo_2016-10-19_19-38-57

មតិយោបល់